Leading a business can sometimes be a drag: there can be many conflicts with co-workers, problems with clients, and new competitors rising. Pastor Jesse Blaine from CCOP was able to give the CCBN a new perspective on these issues. Just like when God created Adam and Eve and created the garden for them to work in, God has given us “gardens”, or our own workplace, as a place to walk with God and grow. This is only possible through a relationship with Jesus. With this message of hope, we were able to finish the last CCBN meeting for the year 2019.
ពេលខ្លះ ការដឹកនាំអាជីវកម្មអាចជាការធុញទ្រាន់ ព្រោះអាចមានជំលោះជាច្រើនកើតឡើងជាមួយអ្នករួមការងារជាមួយគ្នា បញ្ហាជាមួយអតិថិជន និងការកើនឡើងនូវគូរប្រកួតប្រជែងថ្មីៗ។ លោកគ្រូគង្វាល ជ្យែសស៊ី ប្លេន (Jesse Blaine) ដែលមកពី CCOP បានផ្ដល់ឲ្យ ប.ព.គ.ក នូវទស្សនថ្មីមួយអំពីបញ្ហាទាំងអស់នេះ។ វាប្រៀបដូចជានៅពេលដែលព្រះជាម្ចាស់បានបង្កើតលោកអ័ដាម និងអេវ៉ា ហើយបង្កើតសួនច្បារមួយសម្រាប់ឲ្យពួកគេធ្វើការដែរ។ ព្រះជាម្ចាស់បានប្រទាន «សួនច្បារ» ដល់យើង ឬក៏កន្លែងធ្វើការរបស់យើងផ្ទាល់ សម្រាប់ឲ្យយើងដើរជាមួយទ្រង់ និងរីកចម្រើនឡើង។ យើងអាចដើរជាមួយព្រះជាម្ចាស់ និងរីកចម្រើនបានតាមរយៈទំនាក់ទំនងជាមួយព្រះយេស៊ូវតែមួយប៉ុណ្ណោះ។ ជាមួយនឹងសារដែលប្រកបដោយសេចក្ដីសង្ឃឹមនេះ យើងអាចបញ្ចប់ការប្រជុំចុងក្រោយរបស់ ប.ព.គ.ក សម្រាប់ឆ្នាំ២០១៩ ដោយរលូន។