Survey Report

These are challenging times for business owners across the world, as well as in Cambodia. The Cambodia Christian Business Network (CCBN) conducted a survey of its members in order to find out how these times have affected their individual businesses. Seventeen members responded to the survey. From their responses, during this time, many of the…

Read More

May 3, 2020 | by

របាយការណ៍ឆ្នាំ២០១៩

ឆ្នាំ​២០១៩ គឺ​ជា​ឆ្នាំ​មួយដែល​​ ប.ព.គ.ក ធ្វើ​ការ​ផ្ដោត​ឡើង​វិញ និង​ជា​ឆ្នាំ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន។ ឆ្នាំ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ជា​មួយ​នឹង​ទស្សនៈ​មួយ​យ៉ាង​ច្បាស់​លាស់​អំពី​អ្វី​ដែល​បណ្ដាញ​របស់​យើង​ចង់​សម្រេច​បាន ព្រោះ​គុណ​តម្លៃ​ដែល​យើង​បាន​ជ្រើស​រើស​ដើម្បី​​តំណាង​ឲ្យ​ខ្លួន​យើង​នោះ​គឺ៖ ការ​ធ្វើ​បណ្ដាញ ឧត្តម​ភាព កា​ររីក​ចម្រើន ទំនុក​ចិត្ត និង​ការ​ប្ដេជ្ញា​ចិត្ត។ ហើយ​យើង​ក៏​បាន​ជ្រើស​រើស​ផ្ដោត​សំខាន់​ទៅ​លើ​សកម្ម​ភាព​ធំៗ​បួន​យ៉ាង​ដែរ​គឺ៖ ការ​ពង្រីកវិសាល​ភាព ធាតុ​ចូល​ខាង​ព្រ​លឹង​វិញ្ញាណ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ជា​រៀង​រាល់​ខែ ប.ព.គ.ក បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ទៅ​លើ​ប្រធាន​បទ​ដ៏​ទាក់​ទាញ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​បុគ្គល​ដែល​មាន​វិជ្ជា​ជីវៈ​នៅ​ក្នុង​វិស័យនីមួយៗ ដូច​ជា​លោក ឯក ម៉ានិល (HostMobiz) ដែល​បង្រៀន​អំពី​ការ​ធ្វើ​ទី​ផ្សារ​បែប​ឌីជីថល លោកអាឡិច ហេល (Business Essential) ដែលបង្រៀន​អំពី​ការ​ចរចារ លោក​ច្យន ឆាយ (Whitten & Roy Partnership) និង លោក​ជ្យែម ស៊ីម៉ូន (LocknCharge) ដែល​បង្រៀន​អំពី​ការ​លក់ និង​ប្រធាន​បទ​ជា​ច្រើនផ្សេង​​ទៀត។ ក្នុង​កំឡុង​ខែ​ឧសភា មិថុនា និង​កក្កដា សមាជិក​របស់​យើង​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​រៀន​សូត្រ​អំពី​​ការ​គ្រប់​គ្រងកម្ម​វិធី តាម​រយៈការ​​​រៀប​ចំ​​សន្និបាត​ ប.ព.គ.ក ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដាកន្លង​ទៅ។ សន្និបាត​នេះ​គឺ​ជា​ចំណុច​កំពូល​មួយ​សម្រាប់​បណ្ដាញ ដែល​​ជួយ​ឲ្យ​ពួក​គេ​អាច​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដឹក​នាំ​អាជីវកម្ម​ផ្សេងៗ​ទៀត និងអប​អរ​សាទរ​ខួប​គម្រប់​មួយ​ឆ្នាំ​របស់​បណ្ដាញ។ ការ​ត្រៀម​រៀប​ចំ​សម្រាប់​កម្ម​វិធី​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​មករាមក​ម្ល៉េះ ព្រោះវា​​ជា​ដំណើរ​មួយ​ដើម្បី​អប​អរ​សាទរ​គម្រប់​​មួយ​ឆ្នាំរបស់…

Read More

December 27, 2019 | by

CCBN Report 2019

The year 2019 was a year of re-focusing and changes for the CCBN. The year began with a clearer view of what our network wanted to achieve: the values we chose to represent us were: networking, excellence, growth, trust, and commitment. Also, we chose to concentrate on four main activities: expansion, spiritual input, training, and…

Read More

December 27, 2019 | by

សន្និបាត ប.ព.គ.ក

នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ បណ្ដាញ​ពាណិជ្ជ​កម្ម​គ្រីស្ទ​បរិស័ទ​កម្ពុជា បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ។ ហើយ​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​ជា​ឆ្នាំដ៏​សំខាន់​មួយ ព្រោះ​បណ្ដាញ​របស់​ពួក​គេ​បាន​រីក​ចម្រើន​ឡើង​ទាំង​ទំហំ និង​ភាព​ចាស់​ទុំ។ នៅ​ថ្ងៃ ទី២៧ ខែ​កក្កដា ឆ្នាំ២០១៩ ប.ព.គ.ក បាន​ប្រារព្ធពធី​ខួប​កំណើត​លើក​ទីមួយ​របស់​ខ្លួនដោយ​ធ្វើ​កម្ម​វិធី​សន្និបាត​មួយ​ ដែល​មានការ​ចូល​រួម​ពី​សំណាក់​​វាគ្មិន និង​សមាជិក​ក្រុម​ជា​ច្រើននាក់ ហើយ​កម្ម​វិធី​នេះ​បាន​​បញ្ចប់​ទៅ​ដោយ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​រួម​គ្នា។ នេះ​ជា​ព្រះ​ពរ​សម្រាប់ ប.ព.គ.ក ដែល​មាន​ភ្ញៀវ​អញ្ជើញ​មកពី​តំបន់​ផ្សេងៗ​នៃ​​ប្រទេស​កម្ពុជា ចូល​រួម​ក្នុ​ង​កម្ម​វិធី​សន្និបាតនេះ ដូចជា​ភ្ញៀវ​មក​ពីខេត្ត​សៀម​រាប និង​ខេត្ត​ព្រះសីហនុ​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​បាន​ទទួ​ល​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​គណៈ​ប្រតិភូ​ចំនួន​២៦​រូប​ ដែល​អញ្ជើញ​មក​ពី​ប្រទេស​វៀត​ណាម​ ដែល​​ជា​ប្រទេស​ជិត​ខាងទៀត​ផង​ ដើម្បី​​ឲ្យ​ពួក​គេ​អាច​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត ប្រយោជន៍នឹង​ធ្វើ​ជា​ទូត​របស់​ព្រះ​គ្រីស្ទ​នៅ​កន្លែង​ដែល​ពួក​គេ​ធ្វើ​ការ។ នៅ​ពេល​ចាប់​ផ្ដើម ពួក​គេ​បានងាក​​ត្រលប់​ទៅ​មើល​ DNA របស់​បណ្ដាញ ដែល​បាន​កសាង​ឡើង​នៅ​ក្នុង​និមិត្ត ៣G របស់​លោក​គ្រូគង្វាល ហេង ចេង។ និមិត្ត ៣G គឺ​ជា​យុទ្ធ​សាស្ដ្រ​មួយ​ក្នុង​ការ​កសាង​សហគមន៍​គ្រីស្ទ​បរិស័ទជាមួយ​នឹង​​អ្នក​ដឹក​នាំ​ជំនាន់​ថ្មី​មួយក្រុម​ តាម​បែប «បន្ទាត់​ផ្ដេក» ពោល​គឺ​​​នៅ​ក្នុង​ចំណោម​ក្រុម​ជំនុំ សហគមន៍​​អង្គការ​គ្រីស្ទ​បរិស័ទ និង​សហគមន៍​ពាណិជ្ជ​កម្ម​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​ក៏​កសាង​ឡើង​តាម​បែប​ «បន្ទាត់​ឈរ» ដែរ​ គឺ​តាម​រយៈ​អ្នក​ដឹក​នាំ​ទាំង​បី​ជំនាន់​ដែលបាន​តំណាង​នៅ​ក្នុ​ងស្ថិតិ​ប្រជា​ជន​កម្ពុជា។ លោក​គ្រូ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ដ​ជួប​ជុំ​គ្នាត​ទៅ​ទៀត និង​បាន​រំឭក​ពួក​គេ​ថា នៅ​ពេល​ដែល​ពួក​គេ​នៅ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ជា​ម្ចាស់ នោះ​ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​មួយ​ដើម​ដែល​បាន​ចាក់ឫសនៅ​​ក្បែរ​ទឹក មាន​ផល​ផ្លែ និង​ស្រស់​បំព្រងជា​និច្ច…

Read More

August 20, 2019 | by