The SWOT analysis, though a simple framework, is an effective way for a business to review its position in the market and the different ways it can optimize itself. The CCBN, for its November training, went through the analysis step by step and ended by practicing it on the CCBN itself. Through the concluding discussion, they were able to recognize the internal and external influences and how they can be used to generate ideas.
ទោះបីជាការវិភាគតាមបែប SWOT គឺជាក្របខណ្ឌដ៏សាមញ្ញមួយក៏ដោយ ក៏ជាវិធីដ៏មានប្រសិទ្ធភាពមួយសម្រាប់ឲ្យអាជីវកម្មពិនិត្យមើលលើការឈរជើងរបស់ខ្លួននៅក្នុងទីផ្សារ និងពិនិត្យមើលវិធីផ្សេងៗទៀតដែលពួកគេអាចធ្វើឲ្យប្រសើរឡើងដែរ។ សម្រាប់វគ្គបណ្ដុះបណ្ដាលនៅក្នុងខែវិច្ឆិកា ប.ព.គ.ក បានបណ្ដុះបណ្ដាលអំពីការវិភាគមួយជំហានម្ដងៗ និងបានបញ្ចប់ទៅដោយអនុវត្តការវិភាគទៅលើ ប.ព.គ.ក ផ្ទាល់តែម្ដង។ តាមរយៈការពិភាក្សាគ្នាចុងក្រោយ ពួកគេអាចមើលឃើញឥទ្ធិពលពីខាងក្នុង និងឥទ្ធិពលខាងក្រៅ និងរបៀបប្រើឥទ្ធិពលទាំងនោះដើម្បីបំផុសគំនិត។