ឆ្នាំ២០១៩ គឺជាឆ្នាំមួយដែល ប.ព.គ.ក ធ្វើការផ្ដោតឡើងវិញ និងជាឆ្នាំដែលមានការផ្លាស់ប្ដូរយ៉ាងច្រើន។ ឆ្នាំនេះបានចាប់ផ្ដើមឡើងជាមួយនឹងទស្សនៈមួយយ៉ាងច្បាស់លាស់អំពីអ្វីដែលបណ្ដាញរបស់យើងចង់សម្រេចបាន ព្រោះគុណតម្លៃដែលយើងបានជ្រើសរើសដើម្បីតំណាងឲ្យខ្លួនយើងនោះគឺ៖ ការធ្វើបណ្ដាញ ឧត្តមភាព ការរីកចម្រើន ទំនុកចិត្ត និងការប្ដេជ្ញាចិត្ត។ ហើយយើងក៏បានជ្រើសរើសផ្ដោតសំខាន់ទៅលើសកម្មភាពធំៗបួនយ៉ាងដែរគឺ៖ ការពង្រីកវិសាលភាព ធាតុចូលខាងព្រលឹងវិញ្ញាណ និងហេដ្ឋារចនាសម្ព័ន្ធ។
ជារៀងរាល់ខែ ប.ព.គ.ក បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយទៅលើប្រធានបទដ៏ទាក់ទាញ ដែលធ្វើបទបង្ហាញដោយបុគ្គលដែលមានវិជ្ជាជីវៈនៅក្នុងវិស័យនីមួយៗ ដូចជាលោក ឯក ម៉ានិល (HostMobiz) ដែលបង្រៀនអំពីការធ្វើទីផ្សារបែបឌីជីថល លោកអាឡិច ហេល (Business Essential) ដែលបង្រៀនអំពីការចរចារ លោកច្យន ឆាយ (Whitten & Roy Partnership) និង លោកជ្យែម ស៊ីម៉ូន (LocknCharge) ដែលបង្រៀនអំពីការលក់ និងប្រធានបទជាច្រើនផ្សេងទៀត។
ក្នុងកំឡុងខែឧសភា មិថុនា និងកក្កដា សមាជិករបស់យើងបានមកជួបជុំគ្នាដើម្បីរៀនសូត្រអំពីការគ្រប់គ្រងកម្មវិធី តាមរយៈការរៀបចំសន្និបាត ប.ព.គ.ក ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែកក្កដាកន្លងទៅ។ សន្និបាតនេះគឺជាចំណុចកំពូលមួយសម្រាប់បណ្ដាញ ដែលជួយឲ្យពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំអាជីវកម្មផ្សេងៗទៀត និងអបអរសាទរខួបគម្រប់មួយឆ្នាំរបស់បណ្ដាញ។
ការត្រៀមរៀបចំសម្រាប់កម្មវិធីនេះបានចាប់ផ្ដើមតាំងពីខែមករាមកម្ល៉េះ ព្រោះវាជាដំណើរមួយដើម្បីអបអរសាទរគម្រប់មួយឆ្នាំរបស់ ប.ព.គ.ក។ នេះគឺជាគោលដៅដ៏សំខាន់ និងជាគោលដៅចម្បងមួយសម្រាប់ ប.ព.គ.ក។ យើងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងតាមរយៈការចូលរួមពីសំណាក់បងប្អូនជនជាតិវៀតណាមចំនួន២៦នាក់។ យើងខ្ញុំក៏មានកិត្តិយសដែរ ដែលមានលោកគ្រូបូជាចារ្យ ហេង ចេង អញ្ជើញចូលរួមធ្វើជាវាគ្មិន ព្រោះលោកគ្រូបានបង្ហាញនិមិត្តអំពីក្របខណ្ឌ 3G ដែលពាណិជ្ជករគ្រីស្ទបរិស័ទកម្ពុជាទាំងអស់នឹងជួបប្រជុំគ្នាជាប្រចាំ ទទួលវគ្គបណ្ដុះបណ្ដាលដែលជាការអនុវត្តន៍ជាក់ស្ដែង និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ប.ព.គ.ក អាចទប់ទល់ការចំណាយរបស់យើងបានដោយសារតែគុណប្រយោជន៍នៃសន្និបាត ប.ព.គ.ក ប្រចាំឆ្នាំ២០១៩។
សមាជិកភាពរបស់ ប.ព.គ.ក
ដូចដែលឃើញនៅលើហ្ក្រាហ្វិចបន្ទាប់ហើយ ការចូលរួមប្រជុំប្រចាំខែមានការប្រែប្រួលមួយចំនួន ហើយជាមធ្យមគឺ២១នាក់ក្នុងមួយខែ។ ចំណុចខ្ពស់ជាងគឺសន្និបាត ព្រោះមានមនុស្សចាប់អារម្មណ៍ជាច្រើននាក់ និងមានភ្ញៀវពីប្រទេសវៀតណាមមកចូលរួមក្នុងការប្រជុំ។

នៅពេលដែលឆ្នាំ២០១៩បានបញ្ចប់ទៅ ប.ព.គ.ក មានចក្ខុវិស័យពង្រីកសេវាកម្មបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យកាន់តែមានភាពស៊ីជម្រៅ និងល្អិតល្អន់សម្រាប់អាជីវកម្មនីមួយៗនៅក្នុងបណ្ដាញរបស់យើង។ ប.ព.គ.ក បានសម្រេចចិត្តជាឯកច្ឆន្ទក្នុងការអនុម័តលើការបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីសហគ្រិនភាពជាផ្លូវការមួយនៅឆ្នាំក្រោយ។ គណកម្មាធិការប្រតិបត្តិនៃ ប.ព.គ.ក មានសង្ឃឹមយ៉ាងមុតមាំថា បណ្ដាញនេះនឹងរីកចម្រើនឡើងទាំងខាងឥទ្ធិពល និងវិជ្ជាជីវៈរបស់ខ្លួនក្នុងកំឡុងឆ្នាំ២០២០។